កាតលេខសំគាល់បុគ្គលដែលបង្ហាញលេខសំគាល់ខ្លួនរបស់បុគ្គលម្នាក់ៗ(“លេខសំគាល់បុគ្គល”) គឺជាកាតដែលមានដាក់បន្ទះ IC ឈីប និងជាកាតដែលអ្នកត្រូវមានដើម្បីឱ្យការរស់នៅប្រទេសជប៉ុនមានភាពងាយស្រួល។ អ្នកអាចទទួលបានកាតលេខសំគាល់បុគ្គលដោយធ្វើការស្នើសុំ។ (អ្នកអាចស្នើសុំកាតលេខសំគាល់បុគ្គលតាមរយៈទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រ ម៉ាស៊ីនថតរូបបិទកាត ឬប្រៃសណីយ៍។)
គ្មានការគិតថ្លៃទេសម្រាប់ការស្នើសុំធ្វើកាតលេខសំគាល់បុគ្គលជាលើកដំបូង។
អ្នកដែលមានកាតលេខសំគាល់បុគ្គលអាចទទួលបាន ម៉ាយណាភ័ញសម្រាប់ការទូទាត់ដោយមិនប្រើសាច់ប្រាក់ពេលទិញទំនិញ។
ចាប់ពីថ្ងៃទី30 ខែមិថុនា ឆ្នាំ2022 រដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមគំរោងមួយធ្វើឱ្យអាចទទួលបាន ម៉ាយណាភ័ញច្រើន។
ប្រសិនបើអ្នកមិនទាន់មានកាតលេខសំគាល់បុគ្គលទេនោះ អ្នកអាចទទួលបាន ម៉ាយណាភ័ញ ដែលមានតំលៃរហូតដល់ 20,000 យ៉េន ដោយដាក់ពាក្យធ្វើកាតលេខសំគាល់បុគ្គលជាលើកដំបូង!
សូមមើលនៅវេបសាយខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។1 ដល់ 3 ខាងក្រោមធ្វើការពន្យល់អំពីរបៀបស្នើសុំ ម៉ាយណាភ័ញ។
1 ស្នើសុំធ្វើកាតលេខសំគាល់បុគ្គល។
សូមមើលនៅវេបសាយខាងក្រោមអំពីរបៀបស្នើសុំធ្វើ និងទទួលយកកាតលេខសំគាល់បុគ្គលរបស់អ្នក។របៀបស្នើសុំធ្វើកាតលេខសំគាល់បុគ្គល(វេបសាយរួមសម្រាប់កាតលេខសំគាល់បុគ្គល)→របៀបទទួលយកកាតលេខសំគាល់បុគ្គល(វេបសាយរួមសម្រាប់កាតលេខសំគាល់បុគ្គល)
(日本語、English、中文・简化字、中文・繁体字、한국어、Español、Português)2 ស្នើសុំ ម៉ាយណាភ័ញ។
សូមចុចត្រង់នេះ(ជាភាសាជប៉ុនតែប៉ុណ្ណោះ) សម្រាប់របៀបស្នើសុំ។
3 ជ្រើសរើសយក សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់ សម្រាប់ទទួលយក ម៉ាយណាភ័ញ។
សូមចុចត្រង់នេះ(ជាភាសាជប៉ុនតែប៉ុណ្ណោះ) សម្រាប់ព័ត៌មានបន្ថែម។
ប្រសិនបើអ្នកមានកាតលេខសំគាល់បុគ្គល ប៉ុន្តែមិនទាន់បានទទួល ម៉ាយណាភ័ញ សូមអនុវត្តជំហាន 2 និង 3 ខាងលើដើម្បីទទួលបានពិន្ទុនោះ!
○លេខទំនាក់ទំនងឥតគិតថ្លៃសម្រាប់លេខសំគាល់បុគ្គល(ជាភាសាជប៉ុនតែប៉ុណ្ណោះ) | ||
---|---|---|
ទូរស័ព្ទ | 0120-95-0178 | |
ម៉ោងទទួល |
|
9:30 ព្រឹក – 8:00 ល្ងាច |
|
9:30 ព្រឹក – 5:30 ល្ងាច (9:30 ព្រឹក – 8:00 ល្ងាច សម្រាប់ការសាកសួរទាក់ទងនឹងកាតលេខសំគាល់បុគ្គល និង ម៉ាយណាភ័ញ) |
(1) ការសាកសួរអំពីកាតលេខសំគាល់បុគ្គល | ||
---|---|---|
ទូរស័ព្ទ | 0120ー0178ー27(0570-064-738) | |
ម៉ោងទទួល・ភាសាទំនាក់ទំនង |
|
9:30 ព្រឹក – 8 ល្ងាច |
|
9 ព្រឹក – 6 ល្ងាច | |
|
10 ព្រឹក – 7 ល្ងាច |
(2) ការសាកសួរអំពីម៉ាយណាផតថល(វេបសាយអនឡាញសម្រាប់សម្រួលនីតិវិធីផ្សេងៗ) | ||
---|---|---|
ទូរស័ព្ទ | 0120ー0178ー26 | |
ភាសាទំនាក់ទំនង> |
|
|
ម៉ោងទទួល |
|
9 ព្រឹក – 8 ល្ងាច |
|
9 ព្រឹក – 5:30 ល្ងាច |
(3) ការសាកសួរអំពីម៉ាយណាភ័ញ | ||
---|---|---|
ទូរស័ព្ទ | 0570-028-125 | |
ភាសាទំនាក់ទំនង |
|
|
ម៉ោងទទួល | 9:30 ព្រឹក – 8 ល្ងាច |